លោក Jose Mourinho ក្រោយពីត្រូវបានក្រុម Tottenham Hotspur បណ្តេញចេញបានជាង ១ខែ ពេលនេះត្រូវបានក្លឹបនៅលីគ​ Serie A ក្រុម AS Roma តែងតាំងជាគ្រូបង្វឹកថ្មី។May be a closeup of 1 person and beard

ស្របពេលគ្នានេះដែរ គ្រូបង្វឹកបច្ចុប្បន្នរបស់ Roma លោក Paulo Fonseca ត្រូវដឹកនាំរហូតដល់ចប់រដូវកាលនេះ ជាពិសេសត្រៀមការប្រកួតជាមួយបិសាចក្រហម Manchester United នៃជើងទី ២ វគ្គ ៤ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Europa League នៅ ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ Paulo Fonseca

គួរបញ្ចាក់ផងដែរថា រដូវកាល ២០០៩-២០១០ ជាការដឹកនាំលើកចុងក្រោយរបស់ លោក Jose Mourinho នៅ Serie A ដោយពេលនោះលោកបានជួយអោយក្រុម Inter Milan ឈ្នះពាន ៣ក្នុងមួយរដូវកាល៕Transfer News on Twitter: "OTD: In 2010, Jose Mourinho's Inter became the  first Italian club to win the treble. 🏆… "

ប្រភព: Bleacher Report Football