រាជធានីភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅឱសថស្ថាន សួស្ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៥៣ ផ្លូវលេខ៣៦៩ (ក្បែរគល់ស្ពានច្បារអំពៅថ្មី) នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ពេលព្រឹក ព្រោះមានអ្នកជំងឺកូវីដ១៩ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ បានទៅទិញថ្នាំ នៅទីតាំងខាងលើ។

បងប្អូនដែលបានទៅទីតាំងឱសថស្ថានខាងលើ នៅថ្ងៃទី០៣ឧសភា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕