ក្នុងវ័យខ្ទង់២០ឆ្នាំជាវ័យដែលអ្នកអាចចាប់យកឱកាសបានជាច្រើន មិនថារឿងស្នេហា រកស៊ី ឬការបន្ដការរៀនសូត្រនោះទេ។ ប៉ុន្ដែអ្នក៏ត្រូវដឹងអំពីរឿង៣យ៉ាងដែលគ្មានអ្នកណាប្រាប់អ្នកឡើយថាក្នុងវ័យ២៥ឆ្នាំតើអ្នកគួរធ្វើអ្វីខ្លះ?

១. រឿងទីមួយ នៅផ្ទះជួល មានន័យថាអ្នកមិនបាច់ទាន់ចង់ទិញផ្ទះនៅទេគួរតែទុកលុយដើម្បីបង្កើតលុយ ដូចជាយកទៅរកស៊ី បណ្ដាក់ទុកជាដើម ព្រោះក្នុងវ័យនេះអ្នកអាចមានឱកាសក្នុងការបង្កើតលុយបានច្រើន ពេលរកលុយបានច្រើនហើយអ្នកចង់ទិញផ្ទះពេលណាក៏បានដែរ។

២. រឿងទី២ ដឹងឱ្យបានគ្រប់រឿង មានន័យថាមិនចាំបាច់ទាល់តែគេមកបង្រៀនឬប្រាប់អ្នកនោះទេ ឱ្យតែបានឮគេនិយាយអ្នកត្រូវតែហាត់រៀន និងធ្វើរឿងនោះដើម្បីឱ្យបានដឹងរឿងច្រើន និងដឹងគ្រប់បញ្ហា។

៣. រឿងទី៣ ចេះធ្វើទំនាក់ទំនង មានន័យថា អ្នកគួរតែព្យាយាមផ្ដល់ឱកាសឱ្យខ្លួនឯងបានជួបមនុស្សថ្មីឱ្យបានច្រើន នោះអ្នកនឹងអាចស្គាល់ប្រភេទមនុស្សកាន់តែច្រើន ហើយបើអ្នកចង់រកស៊ីក៏ងាយស្រួលដែរព្រោះអ្នកមានទំនាក់ទំនងច្រើន៕