រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញត្រី និងអ្នកធ្លាប់មានទំនាក់ទំនងជាមួយ អ្នកលក់ត្រី នៅកន្លែងលក់ត្រី​ បោះដុំ ជាប់ស្ពានច្បារអំពៅ និងនៅខាងមុខ ផ្សារច្បារអំពៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយសារមានអ្នកជំងឺកូវីដ១៩​​ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីនោះ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។