រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលមកព័ត៌មាន និងការផ្សព្វផ្សាយ នៅក្នុងតំបន់ហាមឃាត់ ដែលកំពុងឆ្លងរីករាលដាលជំងឺកូវីដ។

ក្រសួងព័ត៌មាន សូមធ្វើការណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើសសេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕