ខេត្តកណ្តល ៖ បុរស២នាក់ ជាអ្នកអូសរទេសដឹកទំនិញ នៅក្នុងផ្សារកីឡដ្ឋានខេត្តកណ្តាល ត្រូវក្រុមគ្រូពេទ្យធ្វើសំណាកធ្វើតេស្ត លទ្ធផលចេញមកវិជ្ជមានជំងឺកូវីដ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ និងត្រូវយកទៅសម្រាកព្យាបាល។

បុរសទាំង២នាក់នេះ មានទីលំនៅផ្ទះជួល ក្នុងផ្សារដឺលុច្ស ។ ពេលនេះផ្សារខាងលើ ត្រូវអាជ្ញាធរបញ្ឈប់ចរាចរណ៍ចេញចូល ហើយផ្ទះប្រជាពលរដ្ឋ និងអាជីវករ ដែលនៅក្នុងនោះបានគ្រប់គ្រងមិនឲ្យចេញ និង អាជ្ញាធរដាក់កម្លាំងយាមការពារតំបន់នោះយ៉ាងត្រឹមត្រូវបំផុត៕