បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កូវីដ-១៩បានបន្ដឆក់យកជីវិតរបស់ប្រជាពលរដ្ឋឥណ្ឌា ចំនួន ៣ ៤៣៨នាក់ និងករណីឆ្លងថ្មី ចំនួន ៣៥៥ ៨២៨នាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ថា ឥណ្ឌា មានអ្នកឆ្លងកូវីដ-១៩ សរុប ២០ ២៧៥ ៥៤៣នាក់ ជាសះស្បើយ ១៦ ៦០០ ៧០៣នាក់ និង៣ ៤៥២ ៤៥៧នាក់ កំពុងសម្រាកព្យាបាល។ ដោយឡែកអ្នកជំងឺកូវីដ-១៩ ចំនួន២២២ ៣៨៣នាក់ផ្សេងទៀតបានស្លាប់។​

រហូតមកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ ឥណ្ឌាប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនលំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីអាមេរិក។ បច្ចុប្បន្នសហរដ្ឋអាមេរិក មានអ្នកឆ្លងប្រចាំថ្ងៃ ជាង៣៨ ០០០នាក់ និងស្លាប់ថ្មី ៤៤៣នាក់ ខណៈពីមុនមាន មានការឆ្លងប្រចាំថ្ងៃ ចន្លោះពីជាង១០ម៉ឺន-ជាង២០ម៉ឺន និងស្លាប់រាប់ពាន់នាក់។

ដោយឡែកប្រទេស ដែលមានអ្នកឆ្លងកូវីដច្រើន បន្ទាប់ពីអាមេរិក និងឥណ្ឌា រួមមាន ប្រេស៊ីល បារាំង តួកគី រុស្ស៊ី អង់គ្លេស អ៊ីតាលី អេស្ប៉ាញ អាល្លឹម៉ង់ជាដើម៕