សុខភាពផ្លូវភេទរបស់ស្ត្រីអាចមានភាពស្មុគស្មាញខ្លាំងជាងបុរស លើសពីនេះទៅទៀតការពិភាក្សាអំពីបញ្ហានេះជាមួយមិត្តភក្តិ ឬដៃគូរបស់អ្នក វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងការនិយាយឡើយ។ ប៉ុន្តែការចែករំលែកអំពីបទពិសោធសុខភាពផ្លូវភេទគឺជារឿងមួយដ៏សំខាន់បំផុតដែលស្ត្រីៗគួរតែយល់ដឹង និងធ្វើការពិភាក្សាឡើង។ នៅពេលដែលអ្នកយល់ដឹងច្បាស់អំពីខ្លួនឯង និងតម្រូវការរបស់អ្នកនោះ វានឹងជួយធ្វើឲ្យអ្នកមានការជ្រើសរើសល្អចំពោះសុខភាពផ្លូវភេទរបស់អ្នក។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ការពិតនោះគឺរាងកាយរបស់ស្ត្រី ហើយនឹងចំណង់ផ្លូវភេទរបស់ស្ត្រីគឺមានភាពស្មុគស្មាញច្រើន ជាពិសេសនោះគឺបញ្ហាសុខភាពរបស់ពួកគេ។ ទាំងនេះគឺជារឿង ៦ យ៉ាងដែលស្ត្រីគួរតែធ្វើការស្វែងយល់អំពីសុខភាពផ្លូវភេទរបស់ពួកគេ៖

១. ការពន្យារកំណើតនឹងមិនបណ្ដាលឲ្យអ្នកកើតមានជំងឺមហារីកអ្វីឡើយ។
២. ការពន្យារកំណើតក៏មិនមែនជាកត្តាដែលបណ្ដាលឲ្យមានការឡើងទម្ងន់ដែរ។
៣. ស្ត្រីភាគច្រើនមានផលវិបាកក្នុងការឈានដល់ចំណុចកំពូលបើផ្អែកលើការធ្វើដោយខ្លួនឯង។
៤. អ្នកត្រូវតែមានការធ្វើតេស្តរកជំងឺកាមរោគបើទោះបីជាអ្នកទំនាក់ទំនងស្មោះត្រង់ប៉ុនណាក៏ដោយ។
៥. ស្ត្រីដែលមានវ័យចំណាស់ត្រូវការប្រើទឹករំអិលច្រើនខណៈពេលមានការរួមភេទ។
៦. គ្មានចម្លើយពិតប្រាកដណាមួយដែលអាចបញ្ជាក់ថាអ្នកគួររួមភេទប៉ុន្មានដងក្នុងមួយសប្តាហ៍នោះទេ។

ស្ត្រីគ្រប់រូបតែងតែមានបញ្ហាសុខភាពផ្លូវភេទខុសៗគ្នា វាជាការប្រសើរណាស់ដែលអ្នកគួរធ្វើការស្វែងយល់ ចែករំលែកបទពិសោធន៍ជាមួយស្ត្រីដូចគ្នា និងជាពិសេសនោះគឺជាមួយនឹងគ្រូពេទ្យ កុំខ្លាច ឬខ្មាសអៀនក្នុងការនិយាយអំពីបញ្ហាសុខភាពផ្លូវភេទ។ ការយល់ដឹងច្បាស់អំពីរឿងនេះនឹងជួយធ្វើឲ្យអ្នកមានប្រុងប្រយ័ត្នល្អ និងដឹងអំពីការថែទាំសុខភាពផ្លូវភេទរបស់អ្នកឲ្យបានប្រសើរឡើង៕