បុរសៗភាគច្រើនណាស់ដែលហាត់ប្រាណចង់បានសាច់ដុំកកង់ៗ និងចង់ឱ្យសាច់ហាប់ណែន។ បន្ថែមពីការហាត់ប្រាណក៏ត្រូវដឹងអំពីការបូកកផ្សំជាមួយនឹងប្រភេទអាហារផងដែរ។ ប្រភេទអាហារដែលសម្បូរវីតាមីន និងប្រូតេអ៊ីនដែលជួយឱ្យសរីរាង្គកាយ និងសាច់ដុំឆាប់ធំនិងមានភាពហាប់ណែនល្អ៖

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. សាច់គោ សាច់មាន់ (គ្មានខ្លាញ់)
សាច់គោ គឺសម្បូរឈាមក្រហមដែលជាប្រភពប្រូតេអ៊ីនដ៏សំខាន់បំផុតក្នុងការជួយឱ្យសាច់ដុំឆាប់រីកធំ ជាពិសេសសម្រាប់អ្នកដែលមានរូបរាងស្គមៗហើយព្យាយាមហាត់យកសាច់ដុំ ការញ៉ាំសាច់គោគឺល្អបំផុត។ ដោយឡែកសាច់មាន់ ក៏ជាប្រភេទសាច់ដេលសម្បូរប្រូតេអ៊ីនច្រើនផងដែរ ជាពិសេសគឺសាច់ទ្រូងមាន់ដែលមិនមានជាប់ខ្លាញ់ គឺជាកន្លែងដែលមានបប្រូតេអ៊ីនច្រើន ជួយជំរុញសាច់ដុំ ឱ្យមានការលូតលាស់ និងមានសុខភាពល្អ។

២. សាច់ត្រី
សាច់ត្រី គឺជាប្រភពវីតាមីន ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣ដែលសុទ្ធសឹងតែប្រភេទវីមីនល្អដែលជួយឱ្យរាងកាយមានសុខភាពល្អ ។ លើសពីនេះ សារជាតិនៅក្នុងសាច់ត្រី គឺជួយឱ្យស្បែកនិង សរសៃសក់ក៏មានសុខភាពល្អផងដែរ ហើយសាច់ត្រី គឺសម្បូរជាតិខ្លាញ់អូមេហ្គា៣ដែលមានសារៈសំខាន់សម្រាប់ស្បែក និងមិនធ្វើឱ្យសរីរាងកាយរបស់អ្នកធាត់នោះទេ។

៣.ស៊ុត
ស៊ុត គឺជាអាហារដែលសម្បូរប្រូតេអ៊ីនច្រើន មិនថាតែស៊ុតមាន់ ឬ ស៊ុតទានោះទេ ក៏ប៉ុន្តែសម្រាប់អ្នកហាត់ប្រាណដើម្បីទទួលបានសាច់ដុំល្អ គឺអ្នកគួរតែញ៉ាំស៊ុតពណ៌សឱ្យបានច្រើន ពីព្រោះស៊ុតសគឺសម្បូរប្រូតេអ៊ីន និងសារធាតុដែលអាចជួយដុតរំលាយជាតិខ្លាញ់លើសបានល្អបំផុត៕