រាជធានីភ្នំពេញ៖ នៅទីបំផុត តារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ហៅថា ម៉ែផល្លា លទ្ធផលធ្វើតេស្តសំណាក គឺមានវិជ្ជមានជំងឺកូវីដ-១៩។

អ្នកស្រី អ៊ឹម ផល្លា បានបញ្ជាក់ប្រាប់អ្នកកាសែតថា គាត់ពិតជាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យដែលបានធ្វើតេស្តសំណាក កាលពីយប់ថ្ងៃទី២៩ ខែមេសានេះ។ ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថា ស្ថានភាពសុខភាពរបស់លោកស្រីហាក់មិនមានអ្វីធ្ងន់ធ្ងរនៅឡើយ គឺមានអាការស្ងួតក និងមានសភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយ។ ចំណែកកូនស្រីពៅម្នាក់ ដែលស្នាក់នៅបន្ទប់ជាមួយគ្នា ក៏មានអាការដូចគ្នានេះដែរ ត្រៀមទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពេលនេះ អ្នកស្រី មិនទាន់ដឹងថា តើគ្រូពេទ្យនឹងបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅទីតាំងណាឡើយហើយគាត់បានត្រៀមសម្លៀកបំពាក់ និងសម្ភារចាំបាច់មួយចំនួនរួចរាល់ហើយ៕