បើសិនជាអ្នកកំពុងតែឆ្ងល់ថា ហេតុអីសក់អ្នកចាប់ផ្ដើមមានស្កូវស្កុសពេញក្បាលហើយនោះ ទាំងនេះអាចជាមូលហេតុ៖

១. ដំណពូជ
អ្នកដែលមានសក់ស្កូវទាំងវ័យក្មេងអាចមកពីប្រវិត្តគ្រួសារ ជាពិសេសបើសិនជាឱពុក ឫ ម្ដាយអ្នកឆាប់មានសក់ស្កូវដូចគ្នាដែរនោះ។ ទោះជាយ៉ាងណាបើសិនជាអ្នកមានសក់ស្កូវទាំងវ័យក្មេងបែបនេះ វាអាចមកពីជំងឺណាមួយដែលអ្នកមាន ដូចនេះចាំបាច់ត្រូវតែទៅជួបអ្នកជំនាញ ដើម្បីស្វែងយល់ពីឫសគល់ និង មូលហេតុអោយបានច្បាស់។

២. ស្ត្រេស
មូលហេតុដែលអ្នកមានសក់ស្កូវក៏អាចបណ្ថាលមកពីសុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។ បើសិនជាមួយរយះចុងក្រោយនេះអ្នកមានរឿងស្មុគស្មាញច្រើនដែលត្រូវដោះស្រាយនោះ សក់ស្កូវអ្នកទំនងជាកើតដោយសារតែមូលហេតុនេះហើយ។ បើសិនជាអ្នកតែងតែតានតឹងជាប្រចាំនោះ វាអាចបណ្ដាលអោយចរន្តឈាមរបស់អ្នករត់មិនស្រួល ព្រមទាំងអរម៉ូនអាត្រណាលីនបញ្ចេញមកលើសពីតម្រូវការថែមទៀតផង ដែលជាហេតុធ្វើអោយកើតមានកង្វះជីវជាតិចិញ្ចឹមដែលសក់ត្រូវការជាចាំបាច់នោះ។

៣. ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមក៏អាចជាមូលហេតុដែលធ្វើអោយសក់ស្កូវបានដែរ។ ការផ្លាស់ប្ដូរនៃជាតិស្ករនៅក្នុងខ្លួនអ្នកត្រូវបានគ្រប់គ្រងដោយក្រពេញ ភីតូរីស ហើយនៅពេលដែលក្រពេញនេះមិនដំណើរការដោយប្រក្រតី ដែលជាហេតុធ្វើអោយអ្នកកើតជំងឺទឹកនោមផ្អែម។ ដូច្នេះនៅពេលដែលជំងឺទឹកនោមផ្អែមកើតឡើងដោយសារតែមុខងារខ្សោយនៃក្រពេញភីតូរីនសារធាតុពណ៌ melanin ត្រូវបានថយចុះហើយសក់ពណ៌ប្រផេះអាចកើតមាន។

៤. ជំងឺទីរ៉ូអ៊ីត
នៅពេលមុខងារក្រពេញទីរ៉ូអ៊ីតមានការថយចុះ ការផលិតជាមេឡានីននៅក្នុងរាងកាយក៏មានថយចុះដែរ ហេតុដូចនេះនេះបើសិនជាអ្នកមានបញ្ហាដែលទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត សក់អ្នកក៏អាចប្រែពណ៌ទៅតាមនោះដែរ។