រាជធានីភ្នំពេញ៖ បងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត ​បានខំពពោះ អស់រយច្រើនខែ ហើយថែមទាំងឆ្លងជំងឺកូវីដ-១៩ផងនោះ រហូតមកដល់​ពេល​នេះ​ បានឆ្លងផុតការលំបាកហើយ ដោយ​សម្រាលកូនម្នាក់ ប្រកប ដោយសុខ​ល្អ ទាំងម្ដាយ និងទារក។

​​លោក ហួរ ឡាវី តារាចម្រៀងជើងចាស់ ក្រោយពេលប្រពន្ធរបស់លោក​បានស្លាប់ដោយសារជំងឺកូវីដ-១៩នោះមក រហូតមកដល់ពេលនេះ លោកទទួលបានចៅម្នាក់ នៅក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរ​បានលើកទឹកចិត្ត និងនឹកអាណិត​ដល់អ្នកស្រី វី ឌីណា ​បងស្រីរបស់តារាចម្រៀង វី ឌីណែត ដែលកំពុង​ពពោះ ហើយឆ្លង​កូវីដ-១៩ ឲ្យពង្រឹងគោលជំហររឹងមាំ តស៊ូព្យាបាល ដើម្បី ឲ្យសុខភាពរបស់កូន នៅក្នុងផ្ទៃរបស់នាង ឲ្យបានល្អ។ ទោះជាយ៉ាងណ លោក ពេជ្រ ប្រសិទ្ធ ស្វាមីរបស់នាង មិនមានវិជ្ជមាន នៃកូវីដ១៩នោះទេ  តែ​គាត់បានលះបង់គ្រប់បែបយ៉ាង ហើយសុំពេទ្យទៅនៅក្បេរ ប្រពន្ឋកូន ដើម្បីមើលថែទាំ។

ដោយសារតែទឹកចិត្តរបស់លោក ពេជ្រ ប្រសិទ្ធ មានធំធេងចំពោះភរិយា​បែបនេះ បានធ្វើឲ្យ​លោក ហួ ឡាវី ជាឪពុកក្មេក ក៏មានការរំភើប និង​ស្រឡាញ់កូនប្រសាកាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ លោក ហួ ឡាវី បាន​សរសើរកូនស្រីរបស់គាត់ មានសំណាងខ្លាំងណាស់ ដែលបានប្តីមានចិត្តល្អ និងស្រឡាញ់ប្រពន្ឋ រកគ្មានបែបនេះ។

ជាមួយគ្នានេះដែរ​ ប្រជាពលរដ្ឋខ្មែរក៏សូមចូលរួមរីករាយជាមួយនឹងអ្នកស្រី វី ឌីណា និងស្វាមី ហើយលោក ហួ ឡាវី តារាចម្រៀង​ជើង​ចាស់ ដែល បានសមាជិកថ្មី ហើយសង្ឃឹមថា​ព្រលឹងរបស់អ្នកម្តាយ និង ភរិយា​លោកហួ​ ឡាវី បានស្ងប់ចិត្ និងងាកក្រោយជូនពរជ័យកូនប្រុសស្រី ចៅ ប្រកបដោយសេចក្តីសុខចម្រើន៕