មន្ត្រីយោធានៅនាយកដ្ឋាន វិស្វកម្ម នាំស្រីស្នេហ៌ និងមិត្តភក្ត្រ័ដើរផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពានគោលដៅបិទខ្ទប់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ
១៩នោះ ត្រូវសមត្ថកិច្ចបានហៅសួរនាំ រួចវៃខ្នោះតែម្តង។

ហេតុការណ៌ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១និង៤០នាទី នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ០៣នាក់ទី១ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញ មុខរបរ យោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិអាកុល ០.០៧៦ មីលីត្រខ្យល់។

ទី២ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។
ទី៣ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរគ្រូចិនសែ។