ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជាបន្ទាន់ទៅដល់លោកតាអាចារ្យ និងព្រះសង្ឃគង់នៅវត្តទឹកថ្លា សូមដាក់ខ្លួន និងព្រះកាយដាច់ដោយឡែក រួមទាំងត្រូវយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនក្នុងរយៈពេល ១៤ថ្ងៃ។

ចំពោះការអំពាវនាវខាងលើនេះធ្វើឡើងដោយហេតុតែមានអ្នកជំងឺកូវីដ១៩ម្នាក់​ ជាសមាជិកម្នាក់ក្នុងចំណោមគ្រួសារសពបានចូលរួមពិធីបូជាសពកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕