រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យ ការរៀបចំទីតាំងត្រៀមដាក់អ្នកជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ធ្វើជាកន្លែង សម្រាកព្យាបាលកំរិតស្រាល អ្នកផ្ទុកមេរោគកូវីដ១៩ ។

ក្រៅតែពី ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រសួងសុខាភិបាល ក៏បានរៀបចំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឌឺ ព្រេមៀស សេនធ័រ សែនសុខ សម្រាប់ធ្វើជាកន្លែង សម្រាកព្យាបាលកំរិតស្រាល អ្នកផ្ទុកមេរោគកូវីដ១៩ផងដែរ៕