អំឡុងពេលដែលCOVID-19 កំពុងឆ្លងរីករាលដាលយ៉ាងធ្ងន់ធ្ងរ រហូតដល់តម្រូវឱ្យបិទតំបន់មួយចំនួន ដែលធ្វើឱ្យមាតាបិតា មានការលំបាកក្នុងការនាំកូនទៅមន្ទីរពេទ្យ នៅពេលដែលកូនធ្លាក់ខ្លួនឈឺ។ ដោយជំងឺលើកុមារភាគច្រើនជាជងឺឆ្លង ហើយអាការក្ដៅខ្លួន ជាទូទៅវាជារោគសញ្ញាដំបូង។ ហើយជំងឺមួយចំនួន វាអាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានាដូចខាងក្រោម ដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន ។

វិធីសាស្រ្តខ្លះដើម្បីបន្ថយកំដៅ:
១- ដោះសម្លៀកបំពាក់កូនអ្នកចេញ។
២- ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា ឬក្នុងករណីកុមារមានកំដៅលើសពី៣៨,៥អង្សារ នោះត្រូវលាយទឹកក្តៅអ៊ុនៗ ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះកំដៅ។
៣- ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន។
៤- ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់កុមារ។

ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសឆ្គងខ្លះៗមួយចំនួនអំឡុងពេលកូនតូចមានជំងឺដែលបង្កឲ្យរាងកាយុមារឡើងកម្ដៅផងដែរ៖

– ហាមប្រើប្រាស់ថ្នាំបញ្ចុះកំដៅភ្លាមៗ នៅពេលដែលកម្រិតកំដៅត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សា (មាតាបិតាត្រូវចាំថាការឡើងកំដៅមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងមេរោគ ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ ហើយធ្វើតាមវិធីសាស្រ្ត ខាងលើ(១;២;៣) យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថ ប៉ារ៉ាសេតាម៉ុល។
– ហាមដណ្តប់ភួយឬពាក់អាវព្រោះការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកមានអារម្មណ៍ថាស្រួលខ្លួនបន្តិច ប៉ុន្តែវាមិនបានជួយបន្ថយកម្តៅទេ ផ្ទុយទៅវិញវាផែមទាំងធ្វើអោយកូនលោកអ្នកឡើងកម្តៅទៅវិញទេ។
– ហាមងូតទឹកត្រជាក់ពេក(ទាបជាង២០អង្សារ) ទឹកត្រជាក់អាចធ្វើអោយកុមារ រងារញ៉ាក់និងស្វាយចុងដៃចុងជើង និងអាចមានអាការធ្ងន់ធ្ងរមួយចំនួនទៀត។
ក្នុងករណីធម្មតា មិនធ្ងន់ធ្ងរ កុមារមានសភាពទូទៅម់លទៅដូចធម្មតា អាការក្តៅខ្លួនអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ៣ថ្ងៃក្រោយ៕