ខណៈកំពុងតែជាប់នៅតែក្នុងផ្ទះមិនអាចទៅណាបាន ឬរវល់ខ្លាំងចំពោះការងារ និងការមិនអាចធ្វើអ្វីបានក្រៅពីការធ្វើការ ញ៉ាំ សម្រាក់នោះវានឹងអាចបណ្ដាលឲ្យអ្នកឡើងទម្ងន់ខ្លាំងក្នុងរយៈពេលពីរសប្ដាហ៍នៃការបិទទីក្រុងនេះ។ គួរកុំភ្លេចឲ្យសោះក្នុងការចំណាយពេលវេលាដើម្បីថែរក្សាខ្លួនឯង សម្រកទម្ងន់យករាងស្អាត ពីព្រោះអ្នកបានដឹងរួចហើយថា ការសម្រកមានផលវិបាក តែការឡើងទម្ងន់វិញបើអ្នកភ្លេចខ្លួនតែមួយភ្លែតវានឹងឡើងលឿនតែម្ដង។ ប៉ុន្តែកុំបារម្ភអី អ្នកគ្រាន់តែអនុវត្តនតាមវិធីងាយៗទាំង ៥ នេះនៅក្នុងផ្ទះ៖

១. ការញ៉ាំផ្លែឈើស្រស់ជាអាហារសម្រន់ ផ្លែឈើស្រស់ៗសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងគ្មានជាតិកាឡូរីដែលធ្វើឲ្យអ្នកឡើងទម្ងន់ តែបើអ្នកញ៉ាំកាន់តែច្រើនសុខភាព និងសម្រស់កាន់តែល្អប្រសើរ។

២. ការផឹកកាហ្វេខ្មៅជាប្រចាំ បើសិនមិនចេះញុំាកាហ្វេខ្មៅសុទ្ធអ្នកអាចលាយជាមួយទឹកដោះគោស្រស់បន្ដិច ហើយបើមិនចំនូលកាហ្វេ អ្នកអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិច ឬទឹកដោះគោស្រស់ក៏បាន។

៣. ការផឹកទឹកដោះគោស្រស់ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតជាច្រើនដែលជួយផ្ដល់ថាមពលពេញមួយថ្ងៃ ហើយវាជួយបង្កើនការរំលាយអាហាររបស់អ្នកបានល្អ និងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន។

៤. ការញ៉ាំអាហារពេលល្ងាចតិច ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើន និងកុំញុំាបាយអី បើអ្នកចម្អិនគួរប្រើប្រភេទបន្លែបៃតងពីព្រោះពួកវាសម្បូរសារធាតុចិញ្ចឹមជាច្រើន ជាពិសេសការញុំាសាលាដ ផ្លែឈើ និងទឹកដោះគោជាអាហារពេលល្ងាចល្អដ៏ល្អបំផុត។

៥. ចំណាយពេលហាត់ប្រាណខ្លះនៅក្នុងផ្ទះ អ្នករវល់ពេញមួយថ្ងៃហើយក្នុងការធ្វើការដូចច្នេះរាងកាយអាចនឹងស្ពឹក គួរចំណាយពេល ១០ ទៅ ១៥នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណឲ្យរាងកាយរបស់អ្នកមានភាពសកម្ម ល្អទាំងសុខភាពនឹងអាចសម្រករាងបាន។

ដូចច្នេះព្យាយាមអនុវត្តវិធីទាំង ៥ ខាលើងនេះជាប្រចាំថ្ងៃដើម្បីការសម្រកនឹងការគ្រប់គ្រងទម្ងន់ឲ្យបានល្អ និងជាពិសេសនោះគឺល្អសម្រាប់សុខភាព សម្រស់របស់អ្នក ហើយការធ្វើលំហាត់ប្រាណជាប្រចាំគឺជារឿងចម្បងដែលអ្នកត្រូវការជារៀងរាល់ថ្ងៃផងដែរ៕