គល់ស្លឹកគ្រៃជាបន្លែមួយប្រភេទដែលគេនិយមយកទៅធ្វើម្ហូបដើម្បីបន្ថែមនូវក្លិនឈ្ងុយ និងផ្ដល់រសជាតិដល់ម្ហូបផងដែរ។ ក្រៅពីធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ហើយរុក្ខជាតិមួយនេះក៏អាចយកទៅធ្វើភេសជ្ជៈដើម្បីការពារពីជំងឺ ផ្សេងៗផងដែរ។

១. ជួយដល់ជំងឺផ្ដាសាយ
គល់ស្លឹកគ្រៃមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីនិងប្រឆាំងនឹងមេរោគដែលជួយអ្នកទប់ទល់នឹងជំងឺផ្តាសាយ និងក្អកបានយ៉ាងមានប្រសិទ្ធភាព។ វាជួយទៅកម្ចាត់រាល់មេរោគដែលបណ្ដាលឱ្យរាងកាយរបស់អ្នកងាយរងនឹងជំងឺផ្សេងៗ។

២. ជួយដល់ការរំលាយអាហារ
ទឹកគល់ស្លឹកគ្រៃមានថាមពលត្រជាក់ដែលជួយធ្វើឱ្យក្រពះរបស់អ្នកមានសុខភាពល្អនិងរក្សាមុខងាររំលាយអាហាររបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពដែលល្អ។ វាពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយក្នុងការការពារក្រពះអ្នកមិនឱ្យមានជាតិស៊ីតនៅក្នុងក្រពះ។

៣.បន្ថយសម្ពាធឈាម
ស្លឹកគ្រៃគឺជារូបមន្តធម្មជាតិសម្រាប់ដោះស្រាយជំងឺលើសឈាម។ វាមានអត្ថប្រយោជន៍ជាពិសេសក្នុងការជួយកាត់បន្ថយនូវសម្ពាធឈាមដែរលើស។ ហើយជាពិសេសជួយក្នុងការសម្អាត់ខ្លាញ់ដែលនៅក្នុងសរសៃបេះដូងថែមទៀតផង។

៤. ជួយដល់ស្បែកនិងសក់
សម្រាប់ស្បែកនិងសក់ដ៏អស្ចារ្យតាមបែបធម្មជាតិគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនអានិងវីតាមីនសេដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្បែកនិងសក់ដ៏ស្រស់ស្អាត។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមវានឹងជួយសម្អាតស្បែករបស់អ្នកព្យាបាលខ្លាញ់និងមានប្រសិទ្ធភាពក្នុងការព្យាបាលដូចជាមុន និងជំងឺត្រអក។

ដូនេះដើម្បីទទួលបានសុខភាពល្អ សូមអ្នកកុំភ្លេចធ្វើភេសជ្ជៈមួយនេះឱ្យបានញឹកញាប់។ ហើយកុំសូមភ្លេចហាត់ប្រាណឱ្យបានជាប្រចាំ៕