ការលូតលាស់របស់កុមារត្រូវការសារធាតុចិញ្ចឹម និងវីតាមីនត្រឹមត្រូវជាច្រើនណាស់ ដូច្នេះវាចាំបាច់ក្នុងការជ្រើសរើសតែអាហារសម្រន់ដែលមានសុខភាពល្អបំផុតសម្រាប់ពួកគាត់។ វាជាការល្អប្រសើរជាងបើអ្នកឲ្យពួកគាត់ញ៉ាំអាហារសម្រន់ដែលបានបង្កើតដោយខ្លួនឯង គឺជាអាហារសម្រន់សុខភាពនោះ។ ព្យាយាមកុំឲ្យពួកគាត់ញ៉ាំអាហារកញ្ចប់ស្រាប់ៗវាមិនល្អឡើយ ព្យាយាមមកឲ្យពួកគាត់ញ៉ាំប្រភេទអាហារសម្រន់សុខភាពទាំង ៨ នេះវិញសម្រាប់ការលូតលាស់ និងសុខភាពរបស់ពួកគាត់៖

១. ពោតលីងដែលធ្វើដោយខ្លួនឯង
២. ប្រភេទទឹកផ្លែឈើក្រឡុក
៣. ឈីសជាមួយនុំបាំងអាំង
៤. ពងមាន់ស្ងោច្អិនល្អ
៥. នំដុតដែលធ្វើចេញពីម្សៅស្រូវសាលី
៦. ទឹកដោះគោជូរ-យាអួ
៧. ផ្លែឈើស្រស់
៨. ប៊ឺរសណ្ដែកដីជាមួយនំបុ័ង

កុំបណ្ដោយតាមចិត្តពួកគាត់អី គិតទៅលើសុខភាពរបស់គាត់ជាសំខាន់ ដោយសារអាហារសម្រន់គឺជាផ្នែកដ៏ធំមួយនៃរបបអាហាររបស់កូនៗរបស់អ្នក វាចាំបាច់ណាស់ក្នុងការជ្រើសរើសអាហារសម្រន់ដែលមានវីតាមីននឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ពួកគាត់ក្នុងការរីកលូតលាស់។ វាក៏ជារបៀបដែលបង្រៀនឲ្យកូនៗយល់ដឹងអំពីអាហារសុខភាព និងមានទម្លាប់ល្អតាំងពីក្មេងទៅផងដែរ៕