កង្ហារគឺជាវត្ថុម៉្យាងដែលមនុស្សជាច្រើនមិនអាចខ្វះបាន ក្នុងរដូវក្ដៅ។ ប៉ុន្ដែវាក៏អាចនាំឱ្យមានគ្រោះថ្នាក់បានដែរ ប្រសិនបើអ្នកប្រើខុសបច្ចេកទេស។ ខាងក្រោមនេះ ជាការដាស់តឿនមួយចំនួនដែលបងប្អូនគួរតែយល់ដឹង។

១. កង្ហារបាញ់ខ្យល់ចំខ្លួន និងក្បាល
ខ្យល់បានញ់ជិតកាយខ្លាំងពេក នឹងធ្វើឱ្យសីតុណ្ហភាពលើស្បែកអ្នកធ្លាក់ចុះ បាត់បង់ចំហាយទឹកលឿន។ ម៉្យាងទៀត ពេលអ្នកបាញ់ខ្យល់កង្ហារចំក្បាល ធ្វើឱ្យអ្នកឈឺក្បាល វិលមុខទៀតផង។

២. ប្រើកង្ហារពេលគេង
នៅពេលគេង ប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងឈប់សម្រាក។ ការត្រូវខ្យល់កង្ហារយូរម៉ោង នឹងធ្វើឱ្យច្រមុះរបស់អ្នកមានប្រតិកម្ម ហើយស្ងួតបំពងក។ អ្នកគួរដាក់កង្ហារឱ្យឆ្ងាយពីខ្លួនបន្ដិច ឬក្នុងចន្លោះប្រមាណ២ម៉ែត្រ។

៣. ប្រើកង្ហារពេលរាងកាយបែកញើសខ្លាំង
នៅពេលរាងកាយមានសីតុណ្ហភាពខ្ពស់ បែកញើសច្រើន ជាពិសេសគឺទើបមកពីក្រៅ អ្នកមិនគួរអង្គុយ ឬឈរមុខកង្ហារឡើយ។ ដោយអ្នកត្រូវជូតញើសឱ្យស្ងួតជាមុនសិន ព្រមទាំងបំប៉នជាតិទឹកឡើងវិញ រួចគួរប្រើកង្ហារពីចម្ងាយដើម្បីបន្ថយកម្ដៅរាងកាយ៕