ទោះបី ជាការទិញទំនិញតាមអនឡាញ ជួយឲ្យអ្នកចំណេញពេលវេលាច្រើនពិតមែន តែក្រៅពី ចំណេញពេលវេលាគឺវាមានគុណវិបត្តិជាច្រើនដែលអ្នកគួរជៀសវាង។ ទំនិញខ្លះ មានគុណភាពខុសពី ការគិតរបស់អ្នកទាំងស្រុង ។ ខាងក្រោមនេះ ជាប្រភេទទំនិញដែលអ្នកមិនគួរទិញតាមអនឡាញ៖

១. សម្ភារៈលំអក្នុងផ្ទះ
ទំនិញជាច្រើនដូចជា វាំងនន កម្រាលពូក កម្រាលព្រំ ជាដើម វាតែងតែមានពណ៌ខុសពីរូប ថតនៅលើអនឡាញអ៊ីចឹងហើយទៅដល់កន្លែងផ្ទាល់ដើម្បីបានពណ៌កាន់តែត្រូវចិត្ត ។

២. កម្រាលពូក ឬខ្នើយ
គិតមើលទៅអ្នកត្រូវចំណាយពេលប្រហែល៨ ម៉ោង នៅលើកម្រាលពូក និងខ្នើយ ដូចនេះ វាជា ផ្នែកសំខាន់មួយក្នុងជីវិតអ្នក ដូច្នេះអ្នកគួរតែប្រាកដចិត្តថា វាមានភាពទន់ និងមានពណ៌ស្រស់ស្អាត ហើយគុណភាពល្អ ។ អ៊ីចឹងហើយ គួរតែទៅទិញដល់កន្លែងល្អ ជាងទិញតាមអនឡាញ ។

៣. គ្រឿងសំអាងដែលអ្នកមិនធ្លាប់ប្រើពីមុន
អ្នកអាចទិញផលិតផលណាដែលអ្នកធ្លាប់ប្រើតាមអនឡាញបានតែ បើសិនជាអ្នកចង់សាករបស់ ថ្មីអ្នកគួរតែទៅទិញនៅហាង ឬតូបដែលអ្នកធ្លាប់ស្គាល់វិញ ។ អ្នកលក់អនឡាញ ជាច្រើននាក់នឹងមិនប្ដូរ ទំនិញឲ្យអ្នកវិញទេនៅពេលបើកប្រើហើយ ។ បើសិន ជាអ្នកចង់ទិញតាមអនឡាញអ្នកគួរតែមើលហាង ណាដែលអាចប្ដូរទំនិញវិញបាន ។

៤. សម្លៀកបំពាក់មិនស្គាល់Brand
ទិញសម្លៀកបំពាក់ដែលមិនស្គាល់ប្រេន វាអាចនឹងខុសទំហំ ហើយមិនអាចប្ដូរបានទៀត ។

៥. សម្លៀកបំពាក់មួយទឹក
ទោះបីវាអាចជួយសន្សំលុយបានខ្លះ តែការទិញសម្លៀកបំពាក់មួយទឹកអាចនឹងមិនល្មម ឬគុណ ភាពអន់ (ដាច់ឬរហែកជាដើម)។

៦. ឡាន
កុំចេះតែជឿតាមការណែនាំ ផ្ដេសផ្ដាសតាមបណ្ដាញសង្គម ។ អ្នកនឹងមិនដឹងច្បាស់ថា ឡាន នោះយ៉ាងម៉េចទេ បើមិនបានឆ្លងកាត់ការបើកសាកល្បង និងត្រួតពិនិត្យមើល។ អ្នកគួរតែត្រួតពិនិត្យ មើលសំឡេងវាឲ្យបានល្អិតល្អន់ នោះហើយជាហេតុផលដែលអ្នកមិនគួរទិញឡានតាមអនឡាញ៕