រាជធានីភ្នំពេញ ៖ លោកស្រី ពៅ ស៊ីឡាង អាយុ៥៤ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោកពៅ ម៉ាលី មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពៅ ម៉ាលី ដែលបាត់បង់ប្អូនស្រី និងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ពៅ ស៊ីឡាង បានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕