ជំងឺទឹកនោមផ្អែមមាន ៣ប្រភេទគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១, ជំងឺទឹកនោមផ្អែមប្រភេទទី២, និងជំងឺទឹកនោមផ្អែមកើតអំឡុងពេលមានផ្ទៃពោះ(ជំងឺទឹកនោមផ្អែមប្រភេទទី៣)។ ជំងឺទឹកនោមផ្អែម បានលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមានន័យថាជាតិស្កររបស់អ្នកជំងឺកើនឡើងលើសពីកម្រិតធម្មតាដែលបណ្ដាលមកពីលំពែងរបស់អ្នកជំងឺមិនអាចផលិតនៅអាំងស៊ុយលីនបាន។ ទន្ទឹមនឹងគ្នានេះដែរ ដើម្បីគ្រប់គ្រងជាតិស្ករឱ្យបានល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមមានចំណុចគន្លឹះសំខាន់ៗរួមមាន៖

១. អ្វីដែលសំខាន់ជាងគេបំផុតនោះ គឺអ្នកជំងឺត្រូវប្រើប្រាស់អាំងស៊ុយលីនឱ្យបានខ្ជាប់ខ្ជួន មិនមានពេលណាមួយដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយឈប់ចាក់អាំងស៊ុយលីននោះទេ ដែលមានន័យថាបើទោះបីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយទទួលទានអាហារ ឬមិនទទួលទានអាហារក៏គាត់នៅតែត្រូវការចាក់អាំងស៊ុយលីន ដូច្នេះការចាក់អាំងស៊ុយលីនតាមវេជ្ជបញ្ជា គឺជាកត្តាចម្រងបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ។

២. អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយត្រូវគ្រប់គ្រងការទទួលទាននៅចំណីអាហារឱ្យបានល្អ ជាពិសេសចំណីអាហារណាដែលមានជាតិស្ករ។ ឧទាហរណ៍៖ ចំណីអាហារដែលមានជាតិម្សៅដូចជា (បាយ ដំឡូង ត្រាវ មីសួរ និងមី) ដែលចំណីទាំងអស់នេះសុទ្ធសឹងតែសម្បូរទៅដោយជាតិស្ករ។ ដូច្នេះអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយត្រូវគ្រប់គ្រងការទទួលទាននៅអាហារទាំងនេះក្នុងបរិមាណមួយសមរម្យ ដើម្បីចៀសវាងការទទួលទានចំណីអាហារដែលសម្បូរជាតិស្ករត្រួតស៊ីគ្នាក្នុងពេលតែមួយ ហើយត្រូវកាត់បន្ថយភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈដែលសម្បូរជាតិស្ករ និងផ្លែឈើដែលមានជាតិស្ករខ្ពស់ដូចជា (ផ្លែមាន ផ្លែធូរេន និងផ្លែគូលែនជាដើម) និងត្រូវទទួលទានបន្លែឱ្យបានច្រើន។

៣. ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយភាគច្រើនមិនលើសទម្ងន់នោះទេ ប៉ុន្តែក៏នៅតែចាំបាច់ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីគ្រប់គ្រងជាតិស្ករឱ្យបានល្អ។

៤. អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ត្រូវតាមដានជាតិស្ករដោយខ្លួនឯងឱ្យបានទៀងទាត់ និងខ្ជាប់ខ្ជួន ដោយសារអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយត្រូវប្រើប្រាស់អាំងស៊ុយលីន ដូច្នេះការគ្រប់គ្រងជាតិស្ករតាមរយៈការធ្វើលំហាត់បា្រណ និងរបបចំណីអាហារ គឺមិនគ្រប់គ្រាន់នោះទេ នោះអ្នកជំងឺត្រូវតាមដានជាតិស្ករដោយខ្លួនឯង (ជួសជាតិស្ករដោយខ្លួនឯងឱ្យខ្ជាប់ខ្ជួន)៕