រាជធានីភ្នំពេញ ៖ ទីបំផុត តារាកំប្លែងភេទទី៣ម្នាក់ទៀតហើយ គឺកញ្ញា យ៉េយ៉េ ក៏បានឆ្លងជំងឺកូវីដ-១៩ ដោយធ្វើតេស្តសំណាកវិជ្ជមាន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

យោងតាមគណនីហ្វេសប៊ុករបស់កញ្ញា យ៉េយ៉េ ដែលបានបង្ហោះសារកាលពី១៤ម៉ោងមុន មានខ្លឹមសារថា “ការពារណាស់ ខ្លាចណាស់ជួបណាស់ ពេលនេះលទ្ធផលចេញហើយ នាងខ្ញុំ យ៉េយ៉េ មានវិជ្ជមានកូវីដ-១៩” ។

ក្រោយពីកញ្ញា យ៉េយ៉េ បង្ហោះសារបញ្ជាក់ថា រូបនាងបានកើតជំងឺកូវីដ គេឃើញលោកអ៊ឹម ជីវ៉ា បានចូលខមមិនថា « ប្អូនជាមនុស្សល្អ ជំងឺនេះនិងបាត់ទៅវិញពេលឆាប់ៗនេះ ឆាប់ជាសះស្បើយណាប្អូនដ៏ល្អរបស់បង»៕