ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបណ្តេញលោក Jose Mourinho ចេញពីដំណែងកាលពីម្សិលមិញនេះ បានតែងតាំងបុរសវ័យ ២៩ឆ្នាំ ធ្វើជាគ្រូបង្វឹកជំនួសវិញម្តង។ លោក Ryan Mason នឹងកាន់ដំណែងជាគ្រូបង្វឹកនេះ រហូតដល់បញ្ចប់រដូវកាលនេះ។ គាត់ក៏ធ្លាប់ជាគ្រូជំនួយរបស់ក្លឹប Spur ផងដែរ​ ក្រោយពេលដែលគាត់ត្រូវបង្ខំចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅពេលដែលគាត់ទទួលរងរបួស។

ប្រភព: Bleacher Report Football