រាជធានីភ្នំពេញ ៖ មុននេះបន្តិច នៅលើបណ្តាសសង្គម មានការបែកធ្លាយវីដេអូឃ្លីប១ បង្ហាញពីករណីបុរសជនជាតិចិនម្នាក់ បានវាយបំបែកកញ្ចក់ រត់គេចខ្លួនចេញពីកន្លែងចត្តាឡីស័ក។

នៅក្នុងវីដេអូឃ្លីបនេះ គេឃើញបុរសជនជាតិចិនក្បាលត្រងោម្នាក់ ស្លៀកខោពណ៌ខ្មៅជើងវែង ហើយពាក់អាវយឺតពណ៌ខ្មៅដៃខ្លីមានឆ្នូតស ដោយដៃមានកាន់ដំបង១កំណាត់ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ព្រមទាំងឃើញមានបងសមត្ថកិច្ចកំពុងតែរត់ឃាត់បុរសចិនខាងលើផងដែរ។ តែយ៉ាងណា វីដេអូឃ្លីបនោះ មិនបានបញ្ជាក់ថា កន្លែងនៅធ្វើចត្តាឡីស័កនោះនៅទីណា និងថតនៅពេលណាឡើយ។

ក្រោយពីបែកធ្លាយវីដេអូឃ្លីបនោះ បានធ្វើឲ្យមហាជនផ្ទុះកំហឹងជាខ្លាំងនូវទង្វើដ៏ទំនើងផ្តើនរបស់បុរសចិនរូបនោះជាពន់ពេក ខណៈដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរីករាលដាលនៅក្នុងប្រទេសរបស់យើងផង ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ជាដើម ។ ជាមួយគ្នានោះ ពលរដ្ឋ ចង់ឃើញសមត្ថកិច្ចពាក់ព័ន្ធចាត់ការលើជនជាតិចិនក្បាលត្រងោលនោះ តាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ដើម្បីទុកជាការព្រមានដល់ជនបរទេសដទៃទៀត៕


ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖