ដើម្បីឱ្យរាងកាយទទួលបាននូវភាពរឹងមាំជៀសផុតពីជំងឺក្នុងថ្ងៃនេះយើងនឹងបង្ហាញអំពីប្រភេទអាហារដែលអាចជួយទ្រទ្រង់សុខភាព និងអាចការពារជំងឺឆ្លងបាន។ អាហារទាំងងនោះរួមមាន៖

១. ញុំាស៊ុបមាន់ក្ដៅៗ
ស៊ុបមាន់ក្ដៅៗត្រូវបានទទួលស្គាល់ថាវាជាឱសថសម្រាប់ជំងឺផ្ដាសាយរាប់រយឆ្នាំមកហើយ។ វាជាប្រភពនៃវីតាមីនជាតិខនិជកាឡូរី និងប្រូតេអ៊ីនដែលជួយឱ្យរាងកាយរបស់អ្នកឆាប់ជាពីជំងឺផ្សេងៗយ៉ាងល្អ។

២.ទឹកដូង
ការរក្សាជាតិទឹកឱ្យបានល្អគឺជារឿងសំខាន់បំផុតក្នុងការជួយការពារអ្នកពីជំងឺផ្សេងៗ។ ទឹកដូងផ្ទុកដោយអេឡិចត្រូលីតដែលផ្ដល់ជាតិទឹកជាច្រើនជួយអ្នកពីអាការក្ដៅខ្លួន ក្អួច និងរាគ។ រសជាតិផ្អែមរបស់វាមានផ្ទុកជាតិក្លុយកូស និងអេឡិចត្រូនិចមានតួនាទីប្រឆាំងនឹងការបំផ្លាញអុកស៊ីតកម្មដែលជួយឱ្យប្រសើរឡើងវិញនូវកម្រិតជាតិស្ករក្នុងឈាម។

៣. ទឹកឃ្មុំ
ទឹកឃ្មុំមានសារធាតុប្រឆាំង និងបាក់តេរីដ៏ខ្លាំងក្លាក្នុងការកម្ចាត់សមាសជាតិប្រឆាំងនឹងមេរោគបានយ៉ាងល្អ។ ការច្នៃទឹកឃ្មុំធ្វើជាភេសជ្ជៈដូចជា ទឹកក្ដៅទឹកឃ្មុំ ទឹកក្ដៅក្រូចឆ្មារ ទឹកខ្ញីទឹកឃ្មុំ ញុំាវាជារៀងរាល់ព្រឹកគឺល្អបំផុតក្នុងការជួយពង្រឹងភាពសុំាដ៏ប្រសើរ។

៤. ខ្ញី
ខ្ញីត្រូវបានគេទទួលស្គាល់ថាជាអាហារល្អបំផុតក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម។ ខ្ញីមានតួនាទីស្រដៀងទៅនឹងថ្នាំប្រឆាំងទៅនឹងការរលាកផងដែរ។ វាក៏មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ជាថ្នាំសំលាប់មេរោគនិងប្រឆាំងមហារីក។ មិនថែមទាំងប៉ុណ្ណោះវាថែមទាំងជាអាហារមួយប្រភេទដែលជួយដល់រាងកាយអ្នកក្នុងការការពារពីជំងឺមួយដែលឆ្លងតាមផ្លូវដង្ហើមទៀតផង។

៥. អាហារហឹរ
អាហារហឹរដូចជាម្ទេស ម្រេចមានផ្ទុក capsaicin ដែលជួយផ្ដល់កម្ដៅទៅឱ្យរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដែលងាយឆ្លង។ សារធាតុ capsaicin មានឥទ្ធិពលក្នុងបំបាត់ការឈឺចាប់ និងជួយទប់ស្កាត់ក្នុងការហៀសំបោរ កាត់ស្លេស និងបំបាត់ការតឹងច្រមុះផងដែរ។

ដូនេះដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ អ្នកគប្បីគួរតែគួរយកចិត្ដទុកដាក់ក្នុងមើលថែសុខភាពឱ្យបានល្អ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ រក្សាគម្លាត ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬបាញ់អាល់កុលឱ្យបានញឹកញាប់។ ហើយចំពោះអាហារដែលបានរៀបរាប់ខាងលើនេះ វាក៏ជាផ្នែកមួយក្នុងការជួយឱ្យប្រព័ន្ធភាពសុំារបស់អ្នកការពារនៃការឆ្លងមេរោគមួយនេះផងដែរ៕