ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ រាជដរដ្ឋាភិបាលបានធ្វើការបិទខ្ទប់តំបន់មួយចំនួន និងកាត់បន្ថយការធ្វើចរាចរមួយចំនួនធំ។ ដូច្នេះបងប្អូនដែលពិបាកក្នុងការទិញម្ហូបម្ហាគួរតែធ្វើពងទាប្រៃ១០ឬ២០គ្រាប់ឱ្យមាននៅផ្ទះដើម្បីទុកហូបទម្រាំស្ថានភាពល្អប្រសើរវិញ។ ពងទាប្រៃងាយស្រួលធ្វើហើយចង់ហូបជាបាយល្អបាន បបរក៏បាន ឬអាចយកទៅផ្សំធ្វើជាមុខម្ហូបផ្សេងៗក៏បាន។

១. គ្រឿងផ្សំ
ពងទា១០គ្រាប់
អំបិល ប្រមាណ២ខាំកន្លះ
ទឹកមួយលីត
ក្រឡកែវ ឬជ័រសម្រាប់ត្រាំ។

២. របៀបធ្វើ
ដំបូងយកពងទាទៅលាងទឹកឱ្យបានស្អាត រួចទុកឱ្យស្ងួតសឹមយកទៅរៀបដាក់ក្នុងក្រឡ។ បន្ទាប់មកចាក់ទឹកចូលឆ្នាំ រួចដាក់អំបិល ដាំឱ្យពុះដើម្បីឱ្យអំបិលរលាយ។ រួចបិទភ្លើងទុកឱ្យទឹកអំបិលដត្រជាក់សឹមយកទៅចាក់ក្នុងក្រឡដែលបានរៀបពងទានោះ រួចបិទគម្របឱ្យជិតល្អ។ រក្សាទុកក្នុងកន្លែងដែលមានសីតុណ្ហភាពធម្មតា ក្នុងរយៈពេល១៤ទៅ២១ថ្ងៃ។ តែប៉ុននេះជាការស្រេច ងាយៗបែបណានេះ កុំភ្លេចរៀនធ្វើទាំងអស់គ្នាណា៕