ខេត្តមណ្ឌលគិរី៖​ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ យោងតាមការបញ្ជាក់ពី ការពិត GCNP  បានឲ្យដឹងថា មាននារី៣នាក់ គេចវេះពីការធ្វើចត្តាឡីស័ក រត់ពីខេត្តតាកែវ មកខេត្តមណ្ឌលគិរី ត្រូវអ្នកភូមិរាយការណ៍ទៅអាជ្ញាធរចុះមកបញ្ជូនទៅធ្វើចត្តាឡីស័កដដែល។

ជាមួយគ្នានេះដែរនារីទាំង៣នាក់នោះ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមចំការតែ​ សង្កាត់ស្ពានមាន​ជ័យ​ ក្រុងសែនមនោរម្យ​ បន្ទប់ជួលលេខC២និងA៥។

១- ឈ្មោះ ខេន ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
២- ឈ្មោះ នឹម ណាវី ភេទស្រី ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
៣- ឈ្មោះ ហេង ស្រីយីន ភេទស្រី ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។

យ៉ាងណាមិញនាមុននេះបន្តិចខាងក្រុមសារព័ត៌មានយើងបានទទួលនៅចម្លើយពិតរបស់នារី៣នាក់ ខាងលើដោយនារីឈ្មោះ ហេង ស្រីយីន បានអះអាងថា មូលហេតុដែលខ្លួនអាចធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ គឺដោយសារតែខ្លួនត្រូវមកចាក់វ៉ាក់សាំងនៅខេត្តមណ្ឌលគិរី លើកទី២។ ហើយម្យ៉ាងទៀតនៅក្នុងការធ្វើដំណើរនោះនាងបានបញ្ជាក់ដែលថា គឺត្រូវបានជួបសមត្ថកិច្ចនៅតាមប៉ារ៉ាស់នានា ដោយខ្លួនបានបកស្រាយ ព្រមទាំងបង្ហាញប័ណ្ឌចាក់វ៉ាក់សាំងទើបសមត្ថកិច្ចយល់ព្រមឲ្យធ្វើដំណើរជាធម្មតា គឹខ្លួនមិនបានគេចវេះពីការធ្វើចត្តាឡីស័កនោះទេ ហើយជាពិសេសនោះទៀត សាមីខ្លួនបានអះអាងយ៉ាងរឹងមាំទៀតថា ខ្លួនពិតជាមិនបានប៉ះពាល់ជាមួយបុគ្គលណាដែលវិជ្ជមានវីរុសកូវីដ-១៩ ដូចព័ត៌មានផ្សេងៗដែលបានចុះផ្សាយនោះទេ។

ហើយនៅពេលដែលខ្លួនបានមកដល់លំនៅដ្ឋានផ្ទះជួល គឺរូបនាងបានធ្វើចត្តាឡីស័ក្ដដោយត្រឹមត្រូវ មិនបានដើររហេតរហូតទៅទីណានោះទេ ប៉ុន្តែប្រហែលជាមានអ្នកភូមិមានការភ័យខ្លាចដូច្នេះហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងមានពាក្យសម្ដីមិនពិតមួយចំនួនយ៉ាងដូច្នេះ។

បច្ចុប្បន្នពលរដ្ឋទាំង០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័កនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ៕