ខេត្តកំពត ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភំ្នពេញ 2AH-0465 ចំណុចនៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ។

រថយន្តនេះ បានលួចដឹកជនជាតិចិនចំនួន១១នាក់ចេញពីខេត្តព្រះសីហនុ មកខេត្តកំពត ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ។

ជនល្មើសទាំងនេះ ត្រូវសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕