រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសពីការរកឃើញនាយទាហាន២នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់វរសេនីយទោ មានវិជ្ជមានវីរុសកូវីដ-១៩។

មន្ត្រីយោធាដែលឆ្លងជំងឺកូវីដនេះ គីលោកភឿក ប៊ុនឈឿន ឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ទោ (ផ្កាយ២) មានតួនាទីជានាយករង នាយកដ្ឋានកិច្ចការរដ្ឋបាន អគ្គលេខាដ្ឋានក្រសួងការពារជាតិ មានលំនៅ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានរកឃើញថា ឆ្លងជំងឺកូវីដ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ចំណែកម្នាក់ទៀត គឺកញ្ញាអ៊ួង សុវ៉ាន់ដារ៉ា ឋានន្តរស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) មានតួនាទី នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្រ្តនាយកដ្ឋានកិច្ចការរដ្ឋបាន អគ្គលេខាដ្ឋានក្រសួងការពារជាតិ មានលំនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានរកឃើញថា ឆ្លងជំងឺកូវីដ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាស របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា នាយទាហាន២នាក់ទាំង២នាក់ខាងលើ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ចំនួន២លើករួចរាល់៕