ក្នុងរយៈពេលនៃការរក្សាគម្លាតគ្នាពីជំងឺ Covid-19 ក្រៅពីនៅផ្ទះមើលថែគ្រួសារ ឬកូនៗអ្នកក៏គួរ សម្អាតរាងកាយបន្សុទ្ធជាតិពុលចេញពីស្បែក ដើម្បីឲ្យទន់រលោង និងសផងដែរ។ នេះជាឱកាសបង្កើតឲ្យ ស្បែកជាមួយការលូតលាស់កោសិកាថ្មី ដោយអ្នកអាចអនុវត្តតាមជំហានខាងក្រោម ហើយលទ្ធផលនឹង ឃើញរយៈពេល ២សប្ដាហ៍។

១. រាល់ព្រឹកផឹកទឹកក្រូចឆ្មារលាយទឹកឃ្មុំ
វីតាមីន C ពីក្រូចឆ្មារជួយ បណ្តុះស្បែកឲ្យភ្លឺថ្លាពន្យារភាពចាស់ បំបាត់ស្នាមអុជខ្មៅថែមទៀត។ ផឹកទឹកក្រូចឆ្មាររាល់ព្រឹកមិនត្រឹមល្អសម្រាប់សម្រស់ទេ តែក៏ល្អសម្រាប់រូបរាងកាយអ្នកផងដែរ។

២. ស្រ្កាប់មុខ
វាជួយជម្រុះចោលកោសិកាចាស់ៗ ឲ្យអស់ ងាយឲ្យស្បែកមានជីវិតឡើងវិញ។ នៅពេលអ្នកលាប ផលិតផលថែរក្សាស្បែកមុខវាកាន់តែស្រួលស្រូបបានជីវជាតិពីគ្រឿងផ្សំទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។ តែកុំភ្លេចក្រោយស្រ្កាប់មុខមិនត្រូវភ្លេចលាបគ្រឿងផលិតផលណាដែលជួយស្បែកឲ្យមានសំណើម នោះទេ។

៣. មុនពេលប្រើម៉ាសភក់គួរប្រញាប់ធ្វើរឿងមួយនេះសិន
ជាការពិត គេប្រើម៉ាសភក់ដើម្បីកម្ចាត់ធាតុកខ្វក់ដែលនៅកកកុញក្នុងរន្ធញើស ព្រោះវាសម្អាត បានជ្រៅល្អ ព្រមទាំងជួយបន្សុទ្ធស្បែកឲ្យចេញផុតពីភាពខ្មៅជ្រៅរបស់មុនកប់សាច់ផងដែរ។ យ៉ាងណាមិញ បើអ្នកប្រើតិចនិកដោយឆ្ពុងមុខនឹងទឹកក្ដៅសិន មុនលាបម៉ាសភក់នោះវានឹងជួយបើករន្ធញើស ហើយ ម៉ាសភក់អាចធ្វើការបានល្អ ដើម្បីប្រតិបត្តិការលើស្បែករបស់អ្នកយ៉ាងពិតប្រាកដ៕