សម្រាប់មនុស្សជាច្រើនទំនុកចិត្តលើខ្លួនឯងគឺជាការពិបាកក្នុងការឆ្លងកាត់ និងពិបាកក្នុងការកសាងវាឲ្យមាននៅក្នុងខ្លួនប្រសិនបើអ្នកជួបបញ្ហាជាច្រើនក្នុងឆាកជីវិតនោះ។ តែកុំបារម្ភពីព្រោះមានវិធីជាច្រើនដែលអ្នកអាចបង្កើនភាពជឿជាក់ទាំងនោះបាន។ ទម្លាប់ទាំង ៤ យ៉ាងនេះដែលអាចធ្វើឲ្យអ្នកទទួលបានទំនុកចិត្តលើខ្លួនឯង៖

១. ការអានសៀវភៅ៖ មិនថាអ្នកអានសៀវភៅអ្វីក៏ដោយអ្នកនឹងទទួលបានភាពជឿជាក់ពីព្រោះការអានអាចបញ្ចៀសអ្នកពីភាពអវិជ្ជមានទាំងឡាយ ជាការសម្រាកដ៏ល្អ និងរៀនបានច្រើនតាមរយៈការអាននោះ។

២. ទំនាក់ទំនងសង្គម មិត្តភក្តិ និងគ្រួសារ៖ មានវិធីផ្សេងៗគ្នាជាច្រើនក្នុងការធ្វើទំនាក់ទំនងសង្គម ហើយវិធីសាស្ត្រនីមួយៗនឹងនាំអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយអ្នកដទៃ និងធ្វើឲ្យការប្រាស្រ័យទាក់ទង ការអនុវត្តជំនាញទំនាក់ទំនងរបស់អ្នកបានប្រសើឡើង។

៣. ការស្ម័គ្រចិត្តជួយ៖ ការចូលរួមជួយសហគមន៍ផ្តល់ផលប្រយោជន៍ដល់សង្គមនឹងអ្នកក្នុងពេលតែមួយ អ្នកមានអារម្មណ៍ល្អសប្បាយចិត្តនៅពេលបានធ្វើអំពើល្អ និងការជួយអ្នកដទៃ វាជួយបង្កើនការគោរពខ្លួនឯងនឹងមនុស្សជុំវិញអ្នក។

៤. ការរស់នៅជាមួយទម្លាប់ល្អៗ៖ ទាំងការរស់នៅ របបអាហារញ៉ាំរាល់ថ្ងៃ ទម្លាប់ហាត់ប្រាណ អកប្បកិរិយា និងការចេះជួយអ្នកដទៃជាដើម។ ទម្លាប់ល្អៗទាំងនេះនឹងធ្វើឲ្យការគិតវិជ្ជមានរបស់អ្នកនឹងកើនឡើងជាមួយនឹងទំនុកចិត្តលើខ្លួនឯងក្នុងពេលតែមួយផងដែរ៕