រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានម្នាក់ បម្រើការនៅអង្គភាពគេហទំព័រ កវីភ្នំដែក ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ យកទៅចាត់ការតាមផ្លូវច្បាប់ វេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

ជនសង្ស័យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពកាច់កលួចម៉ូតូ១គ្រឿងនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕