ខេត្តព្រៃវែង៖ នារីស្រស់ស្អាតវ័យក្មេង២នាក់ទៀតហើយ បានផ្គើននឹងវិធានការហាមឃាត់ការធ្វើដំណើរ ដោយលួចធ្វើដំណើរពីភ្នំពេញទៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ហើយពេលនេះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

នារីដែលល្មើសនឹងបម្រាមនេះ មានឈ្មោះសឿន ណារីន និងម្នាក់ទៀត ឈ្មោះចាន់ ពេជ្រ រស់នៅស្រុកកំចាយមារ ជាមួយគ្នា។ បច្ចុប្បន្ន ពួកនាងត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាល។

ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវពត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វើដំណើរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត៕