រាជធានីភ្នំពេញ៖ កាលពីម្សិលមិញ គឺនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅដល់មុនផ្ទះរបស់តារាចម្រៀង សួស វីហ្សា ដើម្បីមកយកសំណាករបស់នាងម្តងទៀត បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នករស់នៅទីនោះ។

តារាមចម្រៀង សួស វីហ្សា បានឲ្យដឹងថា សូមបងប្អូនកុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើលខណៈឃើញក្រុមគ្រូពេទ្យចុះមកយកសំណាកម្តងទៀតដល់ផ្ទះនេះ គឺធ្វើឡើងតាមការណាត់រវាងនាង ហើយក្រុមគ្រួពេទ្យប៉ុណ្ណោះ ពោលគឺ ក្រុមគ្រូពេទ្យបានចុះមកយកសំណាករបស់នាងម្តងទៀតជាលើកចុងក្រោយនៅផ្ទះរបស់នាងរួចរាល់ហើយ លទ្ធផលយ៉ាងណានោះ យើងនឹងរង់ចាំទាំងអស់គ្នា រយៈពេល៤ថ្ងៃបន្ទាប់ពីយកសំណាកនេះ សូមអរគុណ។

នាងសួស វីហ្សា បញ្ជាក់ថា ការចុះយកសំណាក់ជាលើកចុងក្រោយរបស់ក្រុមគ្រូពេទ្យនេះ គឺដើម្បីបានដឹងប្រាកដថា នាងពិតជាជាសះស្បើយ១០០ភាគរយពីកូវីដ-១៩ ឬយ៉ាងណាបន្ទាប់ពីព្យាបាលជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចេញមកផ្ទះវិញតែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត៕