ក្លឹបបាល់ទាត់មួយចំនួនបានយល់ព្រមតាមការអញ្ជើញរបស់ស្ថាបនិកពាន European Super League នេះ ដើម្បីប្រកួតក្នុងក្របខ័ណ្ឌថ្មីមួយនៅតំបន់អឺរ៉ុប។

ក្របខ័ណ្ឌថ្មីនេះអាចនឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ ២០២២ ដែលអាចមានចំនួន ២០ ក្រុមចូលរួម ដោយបែងចែកក្នុងជា ២ពូល ក្នុង ១ពូលមាន ១០ក្រុម (បច្ចុប្បន្នកំពុងមាន១២ក្រុមចូលរួម)។ ម្ចាស់ក្លឹបរបស់ Real Madrid លោក Florentino Perez នឹង ធ្វើជាប្រធានសហព័ន្ធ European Super League នេះ។

កាលពីឆ្នាំ ២០១៨ ព្រឹត្តការណ៍នេះគ្រោងចំណាយ ៥ពាន់លានយូរ៉ូ ដើម្បីធ្វើអោយក្របខ័ណ្ឌនេះមានភាពល្បី នឹងទាក់ទាញអ្នកទស្សនាអោយបានច្រើនជាង UEFA Champion League។ នៅក្នុងឆ្នាំនេះ ស្ថាបនិកពានរង្វាន់ថ្មីនេះ គ្រោងចំណាយត្រឹម ៣.៥ ពាន់លានយូរ៉ូ ដើម្បីបង្កើតពាននេះបាន ចេញជារូបរាង។

UEFA ក៏បានព្រមានផងដែរដល់ក្រុមណាដែលចូលរួមប្រកួតប្រជែងពានរង្វាន់ European Super League នេះអាចនឹងត្រូវដកចេញពីលីគកំពូលក្នុងប្រទេសនោះតែម្តង។ Ex: ប្រសិនបើ Liverpool ចូលលេងពាននេះ នោះនិងមិនមានវត្តមាន Liverpool នៅ Premier League ទៀតនោះទេ។

ចំណែកខាង FIFA ក៏បានបញ្ជាក់ផងដែរថា កីឡាករណាដែលចូលរួមលេងពានរង្វាន់នេះ នឹងមិនអាចបង្ហាញខ្លួនអោយក្រុមជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro និង​ FIFA World Cup នោះទេ៕

ប្រភព: Goal