ក្លឹបធំៗពីរនេះ នៃលីគកំពូលអាល្លឺម៉ង់បានចេញសេចក្តីប្រកាសថាខ្លួនមិនចូលរួម និងមិនទទួលស្គាលពាន European Super League នេះនោះទេ។ ថ្នាក់ដឹកនាំក្លឹបរបស់ក្រុម Dortmund ក៏បានតិប្រតិកម្មនិងពាននេះផងដែរ ដោយលោក Hans-Joachim Watzke បាននិយាយថា “ពួកយើងបានពិភាក្សាជាមួយ Bayern Munich ហើយខាងយើងក៏យល់ព្រមដូចគ្នាផងដែរ និងមិនចូលរួមលេងពានមួយនេះ”។

ចំណែកគ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick បាននបញ្ចេញមតិថា “ខ្ញុំពិតជាគាំទ្រនៅសេចក្តីថ្លែងការរបស់ក្រុម Dortmund ជាខ្លាំង។ European Super league មិនបានផ្តល់ផលល្អអោយបាល់ទាត់នៅតំបន់អឺរ៉ុបនោះទេ”៕

ប្រភព: Goal