ស្នេហាគឺជាផ្នែកសំខាន់មួយក្នុងជីវិតរបស់មនុស្សម្នាក់ៗ  ហើយដើមហេតុ​នៃ​ការចាប់​ផ្តើម​ស្នេហារបស់ដៃគូរនិមួយៗគឺខុសៗគ្នា ដោយគូរខ្លះផ្តើមពីការរាប់អានជាមិត្តភក្តិ​ឯគូរខ្លះទៀត​ចាប់ផ្តើមចេញពីការស្អប់ចំប៉ុពលើ ។ល។

ថ្មីៗនេះតារាចម្រៀងខ្លួនតូចសម្លេងពិរោះរណ្តំប្រចាំផលិតកម្ម Davitra Media កញ្ញា ​ថុល​ ស្រីលក្ខ័ណ៍ បានបង្ហើបនូវសំនៀងដ៏សែនពិរោះក្រអួនក្រអៅក្នុងបទ«ស្អប់តិចៗស្រលាញ់​ខ្លាំងៗ» និពន្ធឡើង​យ៉ាងពិសេសសម្រាប់គូរស្នេហ៍មួយគូរដែលផ្តើមពន្លក​ស្នេហ៍ពីការ​ស្អប់​ចំប៉ុពលើរហូតដល់ក្លាយជាគូរស្វាមីភរិយាពេញច្បាប់ ។

ផលិតកម្មDavitra Mediaគឺជាផលិតកម្មដែលទើបនឹងបោះជំហាន់​ក្នុង​វិស័យ​សិល្បះ​នៅ​ប្រមាណចុងឆ្នាំ ២០២០ នេះ តែសន្ទុះនៃការគាំទ្រពីទស្សនិកជនគ្រប់​ជាន់​ថ្នាក់គឺមិនធម្មតាឡើយ ។ ទិសដៅរបស់ផលិតកម្មគឺផលិតនិពន្ធទំនុកច្រៀង​និង​ភ្លេង​ថ្មីមិនចម្លងគេ(Original Song) ។

ប្រសិនបើបងប្អូនពុកម៉ែចង់អត្ថន័យរបស់បទ«ស្អប់តិចៗស្រលាញ់ខ្លាំងៗ» សូមចុច​នៅ​តំណរ​ភ្ជាប់ខាងក្រោមនេះ។ រូចកុំភ្លេចចុចឡែកនិងស៊ែដើម្បីទទួលបានបទបែបOrginal Song និង​MV ថ្មីរបស់ផលិតកម្មDavitra Media ។