ការរស់នៅប្រកបដោយសុភមង្គល និងភាពសប្បាយរីករាយទៅតាមអាយុកាលរបស់អ្នកវាមិនមែនជារឿងងាយឡើយ ពីព្រោះអ្នកតែងតែមានបញ្ហា ឬឧបសគ្គជានិច្ចតាមវ័យនីមួយៗដែលអ្នកកំពុងឆ្លងកាត់។ ទាំងនេះគឺជារបៀបអនុវត្តដើម្បីទទួលបានការរស់នៅប្រកបដោយអត្ថន័យ និងសុភមង្គលទៅតាមអាយុកាលរបស់អ្នក៖

១. ការថែទាំសុខភាពស្បែក៖ ជារឿងសំខាន់ដែលមនុស្សវ័យចំណាស់គួរយកចិត្តទុកដាក់ខ្លាំង ការការពារសុខភាពស្បែកជាប្រចាំ វាមិនត្រឹមតែជួយលើសម្រស់ប៉ុណ្ណោះទេ ថែមទាំងជួយការពារពីការយាយីនៃជំងឺស្បែកនានាផងដែរ។

២. ការធ្វើលំហាត់ប្រាណនឹងភាពសកម្ម៖ ផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់មនុស្សចាស់ការហាត់ប្រាណជាប្រចាំអាចជួយការពារពីជំងឺបេះដូងនឹងជំងឺមហារីកនានា ហើយផ្តល់នូវសុខភាពរាងកាយ សុខភាពផ្លូវចិត្តបានល្អ។

៣. របបអាហារប្រចាំថ្ងៃ៖ អាហារដែលមានសុខភាពល្អគឺជាវិធីដែលត្រូវអនុវត្តនៅពេលដែលអ្នកឈានដល់វ័យចំណាស់ ពីព្រោះអ្នកងាយនឹងរងគ្រោះពីរបបអាហារដែលមិនមានសុខភាព។ ព្យាយាមបរិភោគប្រភេទបន្លែពណ៌បៃតង ផ្លែឈើស្រស់ និងទទួលទានអាហារដែលផ្តល់វីតាមីនខ្ពស់ដូចជាប្រភេទត្រីជាដើម។

៤. ថែរក្សាសុខភាពផ្លូវចិត្តគឺជារឿងសំខាន់៖ ការមានភាពសប្បាយរីករាយនឹងការរក្សាភាពតានតឹងរបស់អ្នកឲ្យបានតិចគឺជាវិធីដ៏ល្អមួយក្នុងការជួយអ្នកឲ្យរស់នៅប្រកបដោយអត្ថន័យ។ ចំណាយពេលសប្បាយៗជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងធ្វើអ្វីៗដែលខ្លួនចូលចិត្តធ្វើ៕