រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានសេចក្តីប្រកាសស្តីពី មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦២៤នាក់ និងមានអ្នកជាសះស្បើយចំនួន ៤៨នាក់ ។

ក្នុងចំណោមអ្នកឆ្លងទាំង៦២៤នាក់ គឺនៅរាជធានីភ្នំពេញ មានចំនួន៤៦៥នាក់ , នៅខេត្តព្រះសីហនុ មានចំនួន១៤៤, នៅខេត្តតាកែវ មានចំនួន១០នាក់, នៅខេត្តស្វាយរៀង មានចំនួន៣នាក់ , នៅខេត្តកំពង់ចាម មានចំនួន១នាក់ និងនៅខេត្តពោធិ៍សាត់ មានចំនួន១នាក់៕