នៅពេលដែលអ្នកជាមនុស្សវិជ្ជមាន វាពិតជាមានអត្ថប្រយោជន៍ជាច្រើនណាស់សម្រាប់ជីវិតរស់នៅរបស់អ្នក ដែលវាផ្ទុយស្រឡះពីអ្វីដែលភាពអវិជ្ជមានផ្ដល់ឱ្យអ្នក។

ទាំងនេះគឺជាហេតុផលដែលអ្នកគួរតែមាននឹងរក្សាទុកភាពវិជ្ជមាននៅក្នុងខ្លួនជានិច្ច៖
• អ្នកមានសមត្ថភាពដោះស្រាយបញ្ហាលំបាកៗបានយ៉ាងងាយ។
• ធ្វើឲ្យសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយបានប្រសើរឡើង។
• អាកប្បកិរយា ការនិយាយស្តី និងការបង្ហាញអារម្មណ៍របស់អ្នកមានភាពជឿជាក់នឹងទំនុកចិត្តលើខ្លួនឯង។
• អ្នកនឹងមានភាពសកម្ម ហើយសប្បាយរីករាយជាមួយនឹងជីវិតរបស់អ្នក។
• ទំនាក់ទំនងរបស់អ្នកនឹងបានល្អប្រសើរ ទាំងដៃគូស្នេហា មិត្តភក្ដិ គ្រួសារនឹងក្នុងសង្គម។
• អ្នកនឹងមានការលើកទឹកចិត្តខ្លាំងចំពោះខ្លួនឯង និងទៅកាន់អ្នកដទៃ។
• ការពារអ្នកមិនឲ្យធ្លាក់ទៅក្នុងជំងឺស្ត្រេស ឬជំងឺបាក់ទឹកដោយងាយឡើយ។

ហេតុផលទាំងនេះហើយដែលអ្នកគួរតែមាននឹងរក្សាភាពវិជ្ជមានឲ្យមាននៅក្នុងជីវិតប្រចាំថ្ងៃ វានឹងជួយឲ្យអ្នករស់នៅប្រកបដោយសុភមង្គល។ នៅពេលអ្នកមានភាពវិជ្ជមានជានិច្ចអ្នកនឹងសម្គាល់ឃើញថាជីវិតរបស់អ្នកកាន់តែប្រសើរឡើង ហើយសុខភាពទូទៅរបស់អ្នកគឺល្អប្រសើរ៕