មិត្តៗនារីយើងប្រាកដជាកំពុងស្វែងរកវិធីថែរក្សាស្បែកបែបធម្មជាតិៗហើយមែនទេ? ចាំយើងខ្ញុំណែនាំ ធានាថាមិនសូវស្បែកហើយទទួលបានសម្រស់ស្អាតបែបធម្មជាតិៗទៀត អ្វីដែលសំខាន់ចំណាយតិចទៀត ល្អយ៉ាងនេះចាំអង្កាល់ទៀត។

១. ប្រេងអូលីវជាមួយអំបិលម៉ត់
លាយប្រេងអូលីវ និងអំបិលម៉ត់ក្នុងបរិមាណស្មើគ្នាឱ្យមានកំហាប់ខាប់ល្មម។ រួចយកមកម៉ាស្សាលើស្បែកថ្នមៗពេលងូត។ ទុកប្រហែល១៥នាទីងូតទឹកលាងចេញជាការស្រេច។ ការធ្វើបែបនេះអាចជួយឱ្យស្បែកអ្នករលោងគួរឱ្យចង់ស្ទាប។

២. អំបិលទុំ និងទឹកឃ្មុំ
យកអំបិលទុំលាយជាមួយទឹកឃ្មុំ ហើយស្រ្កាប់ថ្នមៗលើស្បែក ឬក៏អាចប្រើប្រាស់ប្រដាប់ដុសក្អែលមកដុសក៏បាន។ ទុកចោល១៥នាទីរួចលាងទឹកចេញនោះលោកអ្នកនឹងទទួលស្បែកទន់សម៉ត់រលោង។

៣. ម្សៅBaking soda ជាមួយទឹក
រូបមន្តនេះត្រូវបានណែនាំសម្រាប់អ្នកដែលសម្បុរស្បែកសមិនស្មើគ្នា។ លាយ Baking Soda ជាមួយនឹងទឹករួចកូរអោយសព្វ បន្ទាប់មកដុសខាត់ពាសពេញរាងកាយដោយប្រើក្រណាត់ដុសក្អែលថ្នមៗ។ ទុកចោលប្រហែល ១០ នាទី ហើយមុជទឹកធម្មតា បន្ទាប់មកជូតខ្លួនអោយស្ងួត រួចលាបឡេថែរក្សាស្បែកភ្លាមៗ៕