ខេត្តព្រៃវែង ៖ អ្នកល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ដែលបានលួចធ្វើដំណើរពីរាជធានីភ្នំពេញចូលមកខេត្តព្រៃវែងថ្មីៗនេះទៀត ឥឡូវត្រូវធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះ នាំគ្នាព្រួយបារម្ភពីសុខភាពរបស់ខ្លួនគ្រប់ៗគ្នា។

អ្នកល្មើសបម្រាម ដែលលួចរត់ចូលមកខេត្តព្រៃវែង ហើយបានរកឃើញវិជ្ជមានកូវិដ-១៩ នេះ ទី១.ឈ្មោះយ៉ន ឡាងហួយ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល (ចត្តាឡីសក័នៅសាលាបឋមសិក្សាឫស្សីសាញ់) មកពីភ្នំពេញ ។ ទី២.ឈ្មោះខោល នីន ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិចុង ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្ដាល (ចត្តាឡីសក័នៅសាលាបឋមសិក្សាពោធិ៍ទី) មកពីភ្នំពេញ។ ទី៣.ឈ្មោះធា ណែត ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល (ចត្តាឡីសក័ នៅសាលាបឋមសិក្សាពោធិ៍ទី) មកពីភ្នំពេញ ។ ទី៤.ឈ្មោះណែម ណុប ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុក ស៊ីធរកណ្ដាល (ចត្តាឡីសក័នៅសាលាបឋមសិក្សាពោធិ៍ទី) មកពីភ្នំពេញ ។ និងទី៥.ឈ្មោះឡាត់ ចាន់ណាក់ ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល (ចត្តាឡីសក័នៅសាលាបឋមសិក្សាពោធិ៍ទី) មកពីភ្នំពេញ៕