សម្រាប់មុខម្ហូបមួយមុខនេះទោះអ្នកដែលមិនជំនាញធ្វើម្ហូបក៏អាចធ្វើបានដែរ។ ដូច្នេះ កុំឱ្យខាតពេលយូរកមករៀនធ្វើម្ហូបមួយមុខនេះជាមួយខ្ញុំទាំងអស់គ្នា។

១. គ្រឿងផ្សំ
ផ្កាខាត់ណា
ឈីសមួយកញ្ចប់តូច

២. វិធីធ្វើ
ដំបូងត្រូវហាន់ផ្កាខាត់ណា ឬក៏ប្រភេទផ្សិតនោះជាបន្ទះដូចជាសាច់។ បន្ទាប់ពីលាងសម្អាតហើយ ប្រលាក់គ្រឿងតាមចំណង់ចំណូលចិត្ត (ហិល ប្រៃ ឬផ្អែម)។ អាំងប្រភេទបន្លែទាំងនោះឲ្យបានឆ្អិនល្អ យកផ្កាខាត់ណាបន្តិចមកចិញ្ច្រាំឲ្យម៉ត់ល្មម រួចស្រុសទឹកក្តៅមួយពុះ ទុកឲ្យស្រស់ទឹកហើយចាំលាយជាមួយគ្រឿងទេសបន្តិចនឹងឈីស ហើយដាក់នៅលើបន្លែអាំងទាំងនោះ។ បើសិនអ្នកមិនមានម៉ាស៊ីនកំដៅទេ អ្នកអាចដាក់ចំហុយឬក៏ប្រើក្រដាស់អាលុយមីញូមអាំងម្តងទៀតប្រហែល ៥ នាទីដើម្បីឲ្យឈីសរលាយសព្វល្អនៅលើបន្លែទាំងនោះ យកមកដាក់ចានជាការស្រេច៕