ក្លឹបធំៗនៅតំបន់អឺរ៉ុបបានចាប់ដៃគ្នាបង្កើតពានថ្មីដែលមាន European Super League ដែលមាន ១២ក្លឹបចូលរួម។

ម្ចាស់ក្លឹប Real Madrid លោក Perez ជាអ្នកផ្តើមគំនិតបង្កើតពាននេះឡើង ដោយមានការចូលរួមមានពីក្លឹប Arsenal, Spur, Barcelona, Real Madrid, AC Milan, Inter Milan, Man Utd, Chelsea, AT Madrid, Juventus, Liverpool, Man City។​ ឆាប់ៗខាងមុខនេះ អាចនឹងមានក្លឹបធំជាច្រើនចូលរួមទៀតផង។

ក្របខ័ណ្ឌមួយនេះបានដាក់សំណើទៅកាន់ UEFA និង FIFA ជាមួយនឹងរចនាសម្ព័ន្ធថ្មី និងរូបមន្តការប្រកួតថ្មីទាំងអស់ ដោយប្រហែលនឹងអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនាផងដែរ នៅពេលដែលជម្ងឺឆ្លងរាតត្បាតកូវីដ ១៩ ធូរស្បើយ។

UEFA បានប្រកាសថាក្លឹបណាដែលចូលរួមពានរង្វាន់នេះ នឹងមិនមានសិទ្ធលេង UEFA Champion League ឬ UEFA Europa League នោះទេ។

ប្រភព: Bleacher Report Football