មនុស្សមួយចំនួនប្រហែលជាគិតថា រូបសម្រស់ខាងក្រៅពិតជាអាចចងចិត្តបុរសគ្រប់រូបបាន ហើយមើលទៅ។ ការពិតទៅនារីស្អាត ត្រូវតែជានារីដែលមានសម្រស់ស្រស់ស្អាត ពីខាងក្នុងទាំង អត្តចរិត ពាក្យសម្តី មាយាទល្អប្រសើរ ទើបសមជានារីដែលធ្វើឲ្យមនុស្សប្រុសដកចិត្តមិនបាន។ ចំណុចទាំងនោះ រួមមាន៖

១ . ចិត្តល្អ មានគំនិតគិតរឿងល្អៗ
នៅពេលគេដឹងថា អ្នកជាមនុស្សស្រីចិត្តល្អ ចេះគិត បែបវិជ្ជមានពេលនោះវាគឺ ជាមន្តស្នេហ៍របស់អ្នកដែលធ្វើឲ្យគេចាប់អារម្មណ៍បានយ៉ាងងាយ។

២. ចេះលេងសើចរួមនឹងស្នាមញញឹមស្រស់
មាត់មានសម្រាប់ និយាយស្តី អ្នកមិនគួរស្ងៀមស្ងាត់ច្រើនពេកនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែចេះ និយាយលេងសើចជាមួយអ្នកនៅជុំវិញខ្លួនប្រកប ដោយស្នាមញញឹមស្រស់នោះអ្នកណាក៏ចង់និយាយស្តីទៅកាន់អ្នកដែរ។

៣. មានទំនុកចិត្តលើខ្លួនឯង
ជាមនុស្សស្រីដែលមានទំនុកចិត្តក្នុងការគិត និងនិយាយស្តីចេញដោយជឿជាក់លើខ្លួនឯងជាមន្ត ស្នេហ៍ទាក់ទាញបំផុតក្នុងកែវភ្នែកបុរស។

៤. ធ្វើជាខ្លួនឯង
តាមរយៈក្រសែភ្នែករបស់មនុស្សប្រុស គេអាចមើលដឹងថា អ្នកជាមនុស្សស្រីស្មោះត្រង់ប្រភេទ ណា ដូច្នេះ ចូរធ្វើអ្វីជារបៀបខ្លួនឯង មិនគួរត្រាប់តាមអ្នកដទៃឡើយ។

៥. អាកប្បកិរិយាសមរម្យ
មនុស្សប្រុសចូលចិត្តមនុស្សស្រី មានកាយវិការសមរម្យ ដូចជា ការដេក ដើរ ឈរ អង្គុយ ត្រឹមត្រូវ។ អ្នកប្រហែលជាដឹងថាអ្វីដែលមើលមកសម និងអ្វីដែលមើលមកមិនសមសម្រាប់ខ្លួនជាស្រី ហេតុដូចនេះ ហើយ អាកប្បកិរិយាអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណាបានរក្សាទម្លាប់ល្អទើបជាការប្រសើរ។

៦. ងាយចុះសម្រុងជាមួយអ្នកជុំវិញខ្លួន
ទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនពិតជាសំខាន់ ព្រោះបើអ្នកមានការចុះសម្រុងជាមួយមនុស្ស នៅក្បែរខ្លួនមានន័យថាអ្នក ជាមនុស្សចិត្តល្អ និងងាយស្រួល ជាហេតុធ្វើឲ្យគេចាប់អារម្មណ៍អ្នក។

៧. និយាយសុភាពរាបសារ
និយាយឲ្យពីរោះ ពិសាប្រសើរជាងនិយាយបែបគម្រោះគម្រោយ សម្រាប់មនុស្សគ្រប់រូប។ គ្មាន នរណាចង់ស្តាប់ការនិយាយមិនសមទំនងមិនគួរឲ្យចង់ស្តាប់នោះឡើយ។ ប្រសិន បើអ្នកនិយាយបែប ស្រទន់មួយៗបែបធម្មជាតិមិនប្រញាប់គេប្រហែលជាចូលចិត្តស្តាប់ជាមិនខាន៕