រាជធានីភ្នំពេញ៖ ចាប់តាំងពីការផ្ទុះការឆ្លងកូវីដ-១៩ នៅក្នុងរោងចក្រ​ រហូតមកដល់យប់ ថ្ងៃទី១៨ ខែមេសា ឆ្ឆាំ២០២១ មានបងប្អូន​កម្មករ និងកម្មការិនី ចំនួន៩៧៣នាក់ បានរកឃើញមានការឆ្លង​ជំងឺដ៏កាច​សាហាវនេះ។

​អនុណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានបញ្ជាក់ កាលពី​យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ថា គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មាន​កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៩៧៣នាក់​ ​បានរកឃើញ​វិជ្ជមាន​ នៃកូវីដ-១៩។

​ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ សូមបងប្អូនជនរួមជាតិ​ មេត្តាអនុវត្តនូវវិធានសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា៕