មុខផ្ទះគឺជា ច្រកតែមួយគត់ និងសំខាន់បំផុតដែលបើកដើម្បីទទួលគ្រប់លាភជ័យចូលក្នុង គេហដ្ឋាន របស់លោកអ្នកបើយោងតាមក្បួនហុងស៊ុយ។ ទីតាំងមួយនេះក៏ប្រកាន់បំផុតសម្រាប់របស់មិន ល្អ ឬមិនមានក្លិន មិនសមគួរ យ៉ាងណាក្ដីគ្រួសារមួយចំនួនមិនដឹងពីរឿងនេះ ក៏ឧស្សាហ៍ដាក់របស់ទាង ៣ នេះនៅមុខផ្ទះនាំឲ្យអាប់រាសីទាំងអស់គ្នា។

១. សំរាម ឬធុងសំរាម
មុខផ្ទះគឺជា ផ្លូវដង្ហើមរបស់ផ្ទះមួយទាំងមូល បរិយាកាសនៅទីនេះគឺសំខាន់ខ្លាំងណាស់។ របស់ ដែលមានក្លិនមិនល្អដូចធុងសំរាម ឬសំរាមគ្រប់ប្រភេទគឺ មិនត្រូវដាក់នៅទីនេះជាដាច់ខាត។ តាមហុងស៊ុយសំរាមនឹងនាំមករឿងមិនល្អ ដូចនេះ ត្រូវទុកកន្លែងណាដែលផុតៗ មើលមិនឃើញ និងមិនត្រូវទុកក្នុង ផ្ទះយូរឡើយ។

២. កំរាលជូតជើងកខ្វក់
គ្រួសារជាច្រើនមានទម្លាប់ក្រាលកំរាលជូតជើងនៅផ្លូវដើរចូលផ្ទះ។ យ៉ាងណាក្ដី កំរាលនេះគឺឆាប់ កខ្វក់ខ្លាំងណាស់ ត្បិតត្រូវស្បែកជើងជាន់ជាប្រចាំ។ បើអ្នកចង់ដាក់កំរាល នៅមុខផ្ទះត្រូវសំអាតវាជាប្រចាំ មិនអាចទុកឲ្យគគ្រិចបានឡើយ។

៣. ដើមឈើធំស្លឹកធំៗ
ដើមឈើមួយចំនួន អាចទាញយកលាភសំណាងក៏ដូចជា ដេញភាពចង្រៃចេញពីផ្ទះបាន យ៉ាងណាក្ដី មិនមែនកន្លែងណាក៏អាចដាំដើមទាំងនេះបាននោះឡើយ។ ខណៈមនុស្សជាច្រើនគិតថា ដើមឈើ ធំនៅមុខផ្ទះល្អ ព្រោះអាចផ្ដល់ម្លប់ តែនេះគឺមិនត្រឹមត្រូវទាំងស្រុងឡើយ។ តាមក្បួនហុងស៊ុយដើមឈើ ដែលធំពេកបាំងអស់ពន្លឺក៏ដូចជា ខ្យល់ចូលផ្ទះសល់ តែភាពងងឹតនោះនឹងធ្វើឲ្យផ្ទះមានដង្ហើមអាក្រក់។ ដូចនេះ បើមុខផ្ទះមានដើមឈើធំៗ ឬឧស្សហា៍កាត់មែកចេញខ្លះឲ្យផ្ទះបានស្រឡះ៕