ក្រុម AT Madrid បានបំបាក់ក្រុមបាតតារាង Eibar ៥-០ ឡើងមកឈរកំពូលតារាងសារជាថ្មី។ ក្នុងការប្រកួតនេះកីឡាករ  Correa រកបាន ២ គ្រាប់ នៅនាទី ៤២ និង ៤៤។លុះឈានដល់វគ្គទី២ នាទី ៤៩ ខ្សែបម្រើ Carrasco បានសុតគ្រាប់ទី៣។ ក្រោយមកកីឡាករ Llorente ក៏រកបាន ២គ្រាប់បន្ថែមទៀត ជួយអោយ AT Madrid ឈ្នះ ៥-០ លើ Eibar។

ចំណែក Real Madrid បានត្រឹម ០-០ ជាមួយក្រុម Gatafe ០-០ តែប៉ុណ្ណោះ។ ជ័យជំនះរបស់ AT Madrid បានជួយអោយក្រុមលោក Simeone ឈរនៅកំពូលតារាងដោយមាន ៧០ពិន្ទុ តាមពីក្រោយដោយក្រុម Real Madrid មាន ៦៧ពិន្ទុ៕